រថយន្តទ្រុងជាន់ហ្វ្រាំងអត់ស៊ី បុកពីក្រោយរថយន្តដឹកប្រេងខ្ទេចមុខខ្លួនឯង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ង..ន់

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ ចំណុះ៥តោន ប្រភេទទ្រុងដឹកអីវាន់ ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តដឹកប្រេង ១គ្រឿងទៀត ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯងយ៉ាងដំណំ បង្កឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ ហើយខាងតំណាងរថយន្តទ្រុងនោះ បានអះអាងថា រថយន្តបែកកាប៉ែនហ្វ្រាំងជាន់ហ្វ្រាំងអត់ស៊ី ទើបជួបគ្រោះថ្នាក់បែបនេះ ។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមមហាវិថី ស៊ី ជីនពីង ត្រង់ចំណុចជិតវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តទ្រុងដឹកអីវាន់ ដែលបើកបុកពីក្រោយរថយន្តដឹកប្រេងនោះខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ចំណុះ៥តោន ពាក់ស្លាកលេខតាកែវ 3A-2998 ។ ដោយឡែករថយន្តដឹកប្រេង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-0275 រងការខូចខាតខ្លះៗដែរ ប៉ុន្តែមិនដល់ថ្នាក់ធ្លុះធ្លាយស៊ីទែនហូរប្រេងនោះទេ ។
នៅមុនពេលកើតហេតុគាត់បានឃើញ រថយន្តទាំង២គ្រឿងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ដោយរថយន្តដឹកប្រេងបើកបរខាងមុខ ក្នុងល្បឿនមិនសូវលឿនទេ ចំណែករថយន្តទ្រុងដឹកអីវាន់ បើកបរលឿនធ្វើដំណើរតាមពីក្រោយ ប៉ុន្តែនៅដាច់ឆ្ងាយពីគ្នាដែរ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តទ្រុងខាងលើបានជ្រុលទៅបុកពីក្រោយរថយន្តដឹកប្រេង ១គ្រឿងនោះ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯងយ៉ាងដំណំ ហើយអ្នកបើកបររងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកខាងតំណាងរថយន្តទ្រុងនោះ បានអះអាងថា រថយន្តបែកកាប៉ែនហ្វ្រាំងជាន់ហ្វ្រាំងអត់ស៊ី ទើបជួបគ្រោះថ្នាក់បែបនេះតែម្ដងទៅ ។
ក្រោយពេលកើតហេតុ នគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ប៉ុន្តែបើចចារមិនត្រូវគ្នាទេ នគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយទៀត ៕

អត្ថបទដែលជាប់ទាក់ទង