សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់គ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ព អតីតយោធិនចូលសោធននិវត្តន៍ និងពលរដ្ឋ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ទទួល ថវិកា អង្ករ មី ត្រីខកំប៉ុង និងទឹកត្រី ទឹកស៊ីអ៊ីវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាមួយគ្រួសារកងទ័ព អតីតយោធិនចូលសោធននិវត្តន៍ និងប្រជាពលរដ្ឋជួបការខ្វះខាត ក្មុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ហើយក៏បានផ្តាំផ្ញើរក្រើនរំលឹកមួយចំនួន ត្រូវគោរពច្បាប់របស់រដ្ឋ ច្បាប់ចរាចរផ្លូវគោក ហាមលែងល្បែងស៊ីសង ប្រើប្រាស់ ឬជួញដូរគ្រឿងញៀន កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើកម្មសិទ្ធផ្ទាល់ខ្លួន និងបទល្មើសផ្សេងៗ គ្រប់រូបភាព ។ល។

អត្ថបទដែលជាប់ទាក់ទង