អាវុធហត្ថខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា និងលើកទិសដៅសកម្មភាពការងារ ខែធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា និងលើកទិសដៅសកម្មភាពការងារ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ៕