ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសច្រាលចោល ថា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសច្រាលចោល ថា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់ ៕