បង្ក្រាបការលួចបោះបង្គោលហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋ នៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ប្រភពពីក្រសួងបរិស្ថានបានបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន០៨នាក់ ចុះប្រតិបត្តិការបង្ក្រាបការលួចបោះបង្គោលហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋបំណងយកធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ(អញ្ញាតជន) នៅចំណុចដំរីផុងត្រង់និយាមកា (៣៩៨៥១៨- ១២៥៥១៥១) ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គិរីរម្យ»។
ជាលទ្ធផលក្រុមការងារបានដកបង្គោលរបងថ្មចំនួន២៥ដើម និងបង្គោលរបងឈើចំនួន៤៧ដើម កម្ទេចចោលនៅនឹងកន្លែង ទីតាំងគ្មានការកាប់ទន្ទ្រានព្រៃឈើនិងបន្តស្រាវជ្រាវរកជនដែលប្រព្រឹត្តដើម្បីចាត់ការ តាមនីតិវីធី ក្រមបរិស្ថាននិងធនធានធម្មជាតិ៕