សម្តេចតេជោ ឆ្លៀតអាហារពេលព្រឹកជាមួយចៅប្រុស មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម
(អាប៊ូដាប៊ី, អេមីរ៉ាត់អារ៉ាប់រួម)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លៀតអាហារពេលព្រឹកជាមួយចៅប្រុស ដែលស្កាត់ទៅលេងសម្តេចនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអាមីរ៉ាត់អារ៉ាប់រួម មុននឹងសម្តេចធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅវេលាម៉ោងប្រមាណ
៩ព្រឹក ម៉ោងនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម សម្តេចនឹងអញ្ជើញចាកចេញពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បន្ទាប់ពីបញ្ចប់ទស្សនកិច្ចដោយជោគជ័យ។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចត្រូវចំណាយពេលធ្វើដំណើរតាមយន្តហោះ រយៈពេល ៦ម៉ោង ២៦នាទី ហើយសម្តេចគ្រោងមកដល់កម្ពុជាវេលាម៉ោង៦៖២៦នាទីល្ងាច។
សូមបញ្ជាក់ថា ចៅប្រុសដែលសម្តេចបានឆ្លៀតស្រស់ស្រូបអាហារពេលព្រឹកជាមួយនេះ គឺជាកូនប្រុសច្បងរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងសិក្សាផ្នែកយោធានៅចក្រភពអង់គ្លេស៕