បុរសម្នាក់ ស្លា//ប់ ដោយសារគាំងបេះដូង នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះដេកគាំងបេះដូងស្លាប់ នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនបរទេសនោះមានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីបានដេកស្លាប់នៅក្នុងផ្ទះជួល។
លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត អធិការរងផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រភពថា ជនរងគ្រោះ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃ មិត្តភក្តិបានមកមើល ទើបដឹកថាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពីធ្វើកោសវិច្ច័យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ការសន្និដ្ឋានដំបូង ជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់ មិនមែនជាករណីឃាតកម្មទេ ៕