អគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែង បណ្តាលអោយឆេះរលាកភ្លើង រងរបួសធ្ងន់ ម្នាក់

កណ្ដាលស្ទឹង ៖ នៅអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែង (បណ្តាលអោយឆេះរលាកភ្លើង (ធ្ងន់) ០១នាក់ ភេទស្រី)
– ស្ថិតនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
– កើតហេតុថ្ងៃទី ១៥ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ២១:៣០នាទីយប់
– លំនៅដ្ឋានដែលឆាបឆេះខាងលើមានទំហំ ៤មx៦ម សង់ពីឈើ ជញ្ជាំងសង្ក័សី ប្រក់ស្លឹកត្នោត
– អគ្គីភ័យនេះ ត្រូវបានគណៈបញ្ជាការឯកភាពស្រុក សមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋជិតខាង គ្រប់គ្រងបាន១០០% នៅវេលាម៉ោង២១:៥៥នាទីយប់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះ និងសម្ភារៈខូចខាត រួមមាន ផ្ទះឆេះខូចខាតសំយាបមុខផ្ទះ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួនក្រៅពីនេះមិនមានរបស់របរមានតម្លៃគួរអោយកត់សម្គាល់ឡើយ។
ករណីអគ្គីភ័យនេះ គឺបណ្តាលមកពីកូនជនរងគ្រោះ ដុតភ្លើងតិចៗ ដើម្បីកុំអោយម្ដាយរងារ ព្រោះអាកាសធាតុត្រជាក់ ហើយក៏បណ្ដាលអោយឆាបឆេះតែម្ដង។
ករណីនេះបណ្តាលអោយជនរងគ្រោះដោយសារអគ្គីភ័យ ឈ្មោះ គួន ទៀង ភេទស្រី អាយុ៧២ឆ្នាំ បានឆេះរលាកភ្លើង (ធ្ងន់) ហើយនិងមិនរាលដាលដល់ផ្ទះអ្នកជិកខាង និងអាយុជិវិតមនុស្សសត្វឡើយ ៕

អត្ថបទដែលជាប់ទាក់ទង