ឃា..ត់ខ្លួនជនស..ង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅខេត្តព្រះសីហនុ

ខេត្តស្វាយរៀង៖ នគរបាលព្រហ្មទណ្ឌខេត្ត ស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចអគារK9 ស្ថិតក្នុងភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើយោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ រួមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចអគារK9 ស្ថិតក្នុងភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ៈមាន ឈ្មោះ ស.វ.ន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានស្រុកកំណើត ភូមិអូរឬស្សី ឃុំស្រែស្តៅ ស្រុកក្រចេះ ខេត្តក្រចេះនិង ឈ្មោះ ស.រ.ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិបាត្រង់ ឃុំបាត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ខណៈជនសង្ស័យ ទាំង០២ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចនគរបាល ខេត្តស្វាយរៀង បានប្រគល់ជនសង្ស័យឈ្មោះ ស.វ.ន និងឈ្មោះ ស.រ.ធ ទៅឱ្យសមត្ថកិច្ចខេត្តព្រះសីហនុរួចរាល់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង