ឃា..ត់ជនស..ង្ស័យម្នាក់ ពាក់ព័ន្ធករណីរំ..លោ..ភលំនៅដ្ឋាន និងប៉ុនប៉ងរំ..លោ..ភសេពសន្ថវៈ
បន្ទាយមានជ័យ៖ នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃទទួលបានពាក្យបណ្ដឹងពីឈ្មោះ ស៊ុន ចិន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះឈ្មោះ ជ.រ.ស អាយុ១៤ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្ដឹងចោទប្រកាន់លើឈ្មោះ សន វិសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីបទរំលោភលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មួយស្រី កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ ចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃដដែលហើយនាំមកកាន់មូលដ្ឋានស្រុកម៉ាឡៃដើម្បីធ្វើការសួរនាំ។
ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ រួចចាប់នាងអោបថើប ច្របាច់ដោះនាងពិតប្រកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕