បង្ក្រាបក្មេ..ងទំនើងមួយក្រុម បន្ទាប់ពីធ្វើសកម្មភាព បង្ហោះវីដេអូរ កាន់ដាវ-កាំបិតសំញ៉ែងតាមបណ្ដាញសង្គម នាពេលថ្មីៗនេះ
(កំពង់ធំ)÷ អនុវត្តតាមគោលការណ៍ យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងម៉ឹងម៉ាត់បំផុត ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាល ត្រូវបន្តពង្រឹងគោលនយោបាយ”ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” ដើម្បីធានា ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ ។
បន្ទាប់ពីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៨នាក់ នៅវេលាម៉ោង១០ និង០០នាទី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម កាលពីយប់ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្មេងទំនើងមួយក្រុមដែលមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ញ៉ច ឃួន ភេទ ប្រុស អាយុ១៦ឆ្នាំ។ ២.ឈ្មោះ ម៉េត កឺ ភេទប្រុស អាយុ១៧ឆ្នាំ។ ៣.ឈ្មោះ វន សោម ភេទប្រុស អាយុ១៧ឆ្នាំ។ ៤.ឈ្មោះ ញ៉ុច សីហា ភេទប្រុស អាយុ១៧ឆ្នាំ។៥.ឈ្មោះ ជី ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ។៦.ឈ្មោះ ហឿន សុខហាវ ភេទប្រុស អាយុ១៦ឆ្នាំ។ ៧.ឈ្មោះ កែម គា ភេទប្រុស អាយុ១៧ឆ្នាំ។ ៨.ឈ្មោះ ញៀច ផាត ភេទប្រុស អាយុ
១៧ឆ្នាំ។
សូមបញ្ជាក់ផងដែរថា ជនក្មេងទំនើងទាំងអស់នេះរស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំនុំរឿងដើម្បីអនុវត្តន៍តាមច្បាប់ ៕