ករណីហិ..ង្សា បណ្តាលឲ្យស្លា..ប់នៅឯមន្ទីរពេទ្យ រីឯជនសង្..ស័យ ចំនួន០២នាក់ គេចខ្លួន
កណ្តាល ៖ នៅថ្ងៃទី១៨.១២.២០២៤ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ កើតហេតុ ថ្ងៃទី ១៧ ខែ ធ្នូ ២០២៤ វេលាម៉ោង ២៣ និង ១០នាទី
នៅចំណុចភូមិ ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ:(០២នាក់) ៖
១-ឈ្មោះ សល់ ប៉េងហាក់ ហៅម៉ាន់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល។ (ស្លាប់នៅឯមន្ទីរពេទ្យ)
២-ឈ្មោះ វើន សុខគា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ស្តុកជ្រៃ ឃុំ តាំងសំរោង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ។(របួសត្រូវចំខ្នងខាងឆ្វេងធ្ងន់)
ជនសង្ស័យ ចំនួន០២នាក់ (គេចខ្លួន) -មិនស្គាល់អត្តសញ្ញាណ
វត្ថុតាងចាប់យក(គ្មាន)
សភាពរឿងហេតុ ៖
ជនរងគ្រោះឈ្មោះ វេីន សុខគា បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកឆាយលីជាមួយឈ្មោះ សល់ ប៉េងហាក់ ដេីម្បីទៅទិញទឹកសុទ្ធ និងកាតទូរស័ព្ទនៅចំណុចផ្ទះលក់ចាប់ហួយស្ថិតនៅ ភូមិ ស្វាយតានី ឃុំ ព្រែកគយ ស្រុក ស្អាង កណ្ដាល។រួចហេីយជនរងគ្រោះឈ្មោះ វេីន សុខគា និង ជិះម៉ូតូម៉ាកឆាយលីឌុប ឈ្មោះ សល់ ប៉េងហាក់ត្រឡប់មកវិញមកដល់ចំណុចតូបលក់ឆៃប៉ូវលេខ៩៩៩ ស្រាប់តែពេលនោះក៏មានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌សមិនចាំផ្លាកលេខបើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងរួចហើយជនសង្ស័យបានជិះម៉ូតូត្រឡប់ក្រោយវិញហេីយបានយកវត្ថុរឹងទៅធ្វើសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះ សល់ ប៉េងហាក់ត្រូវកញ្ចឹងក ខាងឆ្វេងបណ្ដាលឱ្យរបួសធ្ងន់និង បានកាប់ទៅលី ជនរងគ្រោះម្នាក់ទៀតឈ្មោះ វេីន សុខគា ត្រូវចំខ្នងបណ្ដាលឱ្យរងរបួសធ្ងន់ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។.ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យបង្អែកស្រុកស្អាងដល់ស្ថានភាពជនរងគ្រោះឈ្មោះ សល់ប៉េងហាក់ របួសធ្ងន់ពេកបានស្លាប់នៅឯមន្ទីរពេទ្យ។
កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕