ស្ត្រីម្នាក់ ចង ក ស..ម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ចំណែកប្ដីត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ស្រែណូយ

ខេត្តសៀមរាប៖ ស្ត្រីមួយរូបត្រូវបានគេរាយការណ៍ថាបានចងកសម្លាប់ខ្លួនក្នុងបន្ទាយទាហានមួយកន្លែង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៧ខែ ធ្នូ ឆ្នាំ ២០២៤ ចំណុចក្នុងបន្ទាយទាហាន (វរសេនាតូចវិស្វកម្មទិសបញ្ជារការស្រាលយោធភូមិភាគទី៤) ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។

នៅរសៀលថ្ងៃពុធនេះ ជនរងគ្រោះ មានឈ្មោះ អុិត ស្រីស ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប (មកស្នាក់នៅបណ្ដោះអាសន្នជាមួយប្ដីឈ្មោះ ឈៀង ផលគុណ ភេទ ប្រុស អាយុ៣៥ឆ្នាំ (យោធាវរសេនាតូចវិស្វកម្ម)។

សមត្ថកិច្ចបានប្រាប់បន្តថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការស្រុកវ៉ារិនសហការជាមួយនគរបាលរដ្ឋបាលស្រែណូយបាននាំខ្លួនឈ្មោះ ឈៀង ផលគុណ (ប្ដី)មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ ដើម្បីស្តាប់ចម្លើយ ដើម្បីបន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង