មន្ត្រីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យគ្រឿងសមុទ្រ តាមបណ្តោយផ្លូវ៥៩៨ ម្តុំត្រឡោកបែក មូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌទួលគោក
ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យគ្រឿងសមុទ្រ តាមបណ្តោយផ្លូវ៥៩៨(ម្តុំត្រឡោកបែក) មូលដ្ឋានខណ្ឌសែន សុខ និងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះមន្រ្តីជំនាញបានដកយកសំណាកគំរូចំនួន ១៤គំរូ រួមមាន៖ មឹកបំពង បង្គារ អយស្ទរ មឹកដូង ទឹកជ្រលក់ ខ្ទឹមក្រហមបំពង ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។ ជាលទ្ធផល ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់នៅលើសំណាកគម្រូទាំងនោះទេ ៕