ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងខេត្តកំពង់ធំ
នៅរសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលគិតមកដល់ពេលនេះ លទ្ឋផលការងារសម្រេចបានប្រមាណ ៤៦%។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ និងក្រុមការងារក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសត្រូវយកចិត្តទុកដាក់ឱ្យបានម៉តចត់ ទាំងគុណភាពសំណង់ និងសោភ័ណភាព ព្រមទាំងជំរុញការងារសាងសង់ឱ្យបានចប់តាមផែនការគ្រោងទុក៕