កីឡាវ៉ូវីណាមកម្ពុជា បន្តឈ្នះមេដាយមាស ៣ និងប្រាក់ ៩គ្រឿងបន្ថែម ក្នុងជើងឯកអាស៊ី ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយចំនួន ១៣គ្រឿងបន្ថែមទៀតហើយ សម្រាប់យុទ្ធនាការថ្ងៃទី២ របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ (AVF Asian Vovinam Championships) ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ រួមមានមេដាយមាស ៣ និងប្រាក់ ៩គ្រឿង។
សម្រាប់មេដាយមាស ៣គ្រឿងដណ្តើមបានលើវិញ្ញាសាជាក្រុម និងកត្តជន៖
១. កីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវក្រុម។
២. កីឡាការិនី ប៉ាល់ ឆរស៊ី្ម ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនកាំបិតភ្លោះនារីឯកត្តជន។
៣. កីឡាការិនី ឯម ចាន់កនិកា ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវនារីឯកត្ដជន។
ចំពោះមេដាយប្រាក់ ៩គ្រឿង ក៏ដណ្ដើមបានលើវិញ្ញាសាជាក្រុម និងឯកត្តជន៖
១. កីឡាករ ម៉េត សុភ័ក្ដ្រា, ជិន ពិសិដ្ឋ, ម៉ែន សុខវិច្ឆិការ និង ម៉េត សារី ឈ្នះមេដាយប្រាក់ លើវិញ្ញាសាបុរសបួននាក់កៀបក។
២. កីឡាករ សៀន ចាន់ហួត ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនដំបងឯកត្ដជន។
៣. កីឡាការិនី ពៅ សុខា, ឃន ចាន់សុភ័ក្រនាថ, ឯម ច័ន្ទកនិកា និង ម៉ែន សុខវិច្ឆិការ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាក្រុមនារី ៤នាក់។
៤. កីឡាករ សៀន ចាន់ហួត, អ៊ឹម លាំងឈុង, នី នីហ្សា និង ម៉ែន សុខវិច្ឆិការ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនដាវក្រុមបុរស ៤នាក់។
៥. កីឡាការិនី ប៉ាល់ ឆរស៊ី្ម, កីឡាករ ជិន ពិសិដ្ឋ, ម៉េត សុភ័ក្ដ្រា និង ម៉េត សារី ឈ្នះមេដាយប្រាក់ លើវិញ្ញាសាបច្ចេកទេសការពារខ្លួននារីម្នាក់ និងបុរស ៣នាក់។
៦. កីឡាករ ម៉េត សុភ័ក្ដ្រា និង ជិន ពិសិដ្ឋ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនកាំបិតធំបុរស ២នាក់។
៧. កីឡាករ សួស សុវណ្ណចាន់ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនបុរសឯកត្តជន។
៨. កីឡាករ ម៉ែន សុខវិច្ឆិកា ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនបុរសឯកត្តជន។
៩. កីឡាការិនី ឯម ចាន់កនិកា ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុននារីឯកត្តជន។
គួរដឹងថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុប ២៤នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៩នាក់ និងប្រកួតលើជាង ៣០វិញ្ញាសា ក្នុងនោះភាគច្រើនជាអត្តពលិកវ័យក្មេង ។ ខណៈឆ្លងកាត់ការប្រកួតផ្លូវការចំនួន ២ថ្ងៃកន្លងមកនេះ អត្តពលិកកម្ពុជាដណ្ដើមបានមេដាយសរុប ១៦គ្រឿងហើយ រួមមានមេដាយមាស ៤ និងប្រាក់ ១២គ្រឿង ដ្បិតនៅសល់វិញ្ញាសាជាច្រើនទៀត ដែលក្រុមកីឡាវ៉ូវីណាមកម្ពុជា ត្រូវបន្ដការប្រកួត រហូតដល់ថ្ងៃទី២២ ខែធ្នូខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង