ឃា..ត់ខ្លួនជនស..ង្ស័យ ករណី គំរាមសម្លាប់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ

ស្រុកពញាឮ៖ នៅថ្ងៃ សៅរ៍ ៦រោច ខែ មិគសិរ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ ករណី គំរាមសម្លាប់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ ជា សុគន្ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាលជាតិ
ទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។

ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ សុខ វិច្ឆ័យ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។
ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម(+)
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល៣ឆ្នាំ ពីបទ៖ ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ វត្ថុតាងចាប់យក: (គ្មាន) ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ជា សុគន្ធី កំពុងបញ្ចុកបាយកូននៅក្នុងផ្ទះរបស់ខ្លួន ក្នុងពេលនោះបានលឺសំឡេងស្រែកជេរឡូឡា នៅខាងមុខផ្ទះ រួចហើយក៏បានបើកទ្វារផ្ទះចេញមកមើលបានឃើញជនសង្ស័យឈ្មោះ សុខ វិច្ឆ័យ កំពុងឈរនៅមុខក្រៅទ្វារផ្ទះ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លី កមូល ពណ៌ស្លែលាយពណ៌ប្រផេះ ព្រមទាំងមានកាន់កាំបិតផ្គាក់គ្មានដងជាប់នឹងដៃ ហើយស្រែកជេរគំរាមទៅលើឈ្មោះ សួន ប៊ុនតុង មានតួនាទី ជាអធិការរងនគរបាលស្រុកពញាឮបច្ចុប្បន្នកំពុងសិក្សានៅប្រទេសវៀតណាមថា៖ អាចុយម្រាយហ្អែងចេញមកៗ ហ្អែងតាមរករឿងអញដល់កាលទៀត ហើយជនសង្ស័យបានលើកកាំបិតចង្អុលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយស្រែកថា ហ្អែងចេញមកៗ អញកាប់ហ្អែងឱ្យងាប់ ហ្អែងចង់តេហៅអាណាមកក៏បានដែរអញអត់ខ្លាចទេ នៅក្នុងពេលនោះដែរជនរងគ្រោះឈ្មោះ ជា សុគន្ធី ពុំបានតបតជាមួយជនសង្ស័យឈ្មោះ សុខ វិច្ឆ័យ បានមួយសន្ទុះក្រោយមកជនសង្ស័យឈ្មោះ សុខ វិច្ឆ័យ បានកាន់កាំបិតផ្គាក់ដើរចេញទៅទិសខាងជើងបាត់ទៅ បន្ទាប់មកជនរងគ្រោះឈ្មោះ ជា សុគន្ធី បានតេទូរស័ព្ធប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវស្វែងរក ហើយក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ វិច្ឆ័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដើរកានកាំបិតផ្កាក់គ្មានដងទៅមុខឈរនៅមុខផ្ទះរបស់ជនរងគ្រោះគំរាមជេរប្រមាថហៅប្ដីរបស់ជនរងគ្រោះឱ្យចេញពីក្នុងផ្ទះ ប្រាកដមែន ព្រោះរូបខ្លួនធ្លាប់មានទំនាស់ជាមួយប្តីរបស់ជនរងគ្រោះឈ្មោះ សួន ប៊ុនតុង ពេលកន្លងមក ។ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង