Atletico វាយបកឈ្នះម្ចាស់ផ្ទះ Barcelona ២-១ ដើម្បីឡើងឈរទីកំពូលតារាង La Liga វិញ
(បាសេឡូណា)៖ Atletico Madrid បានវាយបកយកជ័យជម្នះ ២-១ វិញពីម្ចាស់ផ្ទះ FC Barcelona ក្នុងការវិលទៅកាន់តំណែងកំពូលតារាងលីគកំពូលអេស្ប៉ាញ La Liga ផងដែរ គិតត្រឹមសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ រដូវកាលឆ្នាំ២០២៤-២៥។
៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរនៅកីឡដ្ឋាន Estadi Olimpic Lluis Companys ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់ Gavi ជាអ្នកបញ្ជូនបាល់ឱ្យ Pedri បញ្ចប់ទីបានសម្រេច ដើម្បីនាំមុខ Atletico នៅវគ្គទី១ ជាបណ្តោះអាសន្ន។
តែយ៉ាងណាសម្រាប់រយៈពេល ៤៥នាទីដែលនៅសល់ De Paul និង Sorloth បានរួមចំណែករកបានម្នាក់ ១គ្រាប់វាយបកវិញ ក្នុងការយកបាន ៣ពិន្ទុត្រឡប់ទៅផ្ទះ និងបានវិលទៅតំណែងកំពូលតារាងជាថ្មី ដោយមាន ៤១ពិន្ទុ រុញក្រុមរងជើងឯករដូវកាលមុន Barcelona ធ្លាក់មកលេខ២ វិញដែរ។
ក្រុមរបស់លោក Hasi Flick ក៏ប្រឈមមុខធ្លាក់មកលេខ៣ ទៀតដែរ ប្រសិនបើក្រុមការពារតំណែងជើងឯក Real Madrid លេងឈ្នះ Sevilla នៅរាត្រីថ្ងៃអាទិត្យនេះ ដោយក្រុមរបស់លោក Carlo Ancelotti នៅសល់ ២ប្រកួតក្នុងដៃ និង At. Madrid នៅសល់ ១ប្រកួត៕