យុវជន២នាក់ ជាបងប្អូនជីដូនមួយ រត់កង់បីចូលបន្ទប់ទឹកស្រី ហើយយកទូរស័ព្ទលួ..ចថតរូបនារីបុគ្គលិកចាក់សាំង កំពុងចូលបន្ទប់ទឹកធ្វើឲ្យនាងស្រែករត់ចេញពីបន្ទប់ទឹក
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ យុវជន២នាក់ជាបងប្អូនជីដូនមួយរត់កង់បីចូលបន្ទប់ទឹកស្រី ហើយយកទូរស័ព្ទលួចថតរូបនារីបុគ្គលិកចាក់សាំងកំពុងចូលបន្ទប់ទឹកធ្វើឲ្យនាងស្រែករត់ចេញពីបន្ទប់ទឹកប្រាប់សន្តិសុខឯកជនជួយឃាត់ប្ដឹងសមត្ថកិច្ច នៅចំណុចស្ថានីយប្រេងសូគីម៉ិច តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជន២នាក់មានឈ្មោះ កង តុលា អាយុ១៨ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាបងប្រុសជីដូនមួយ និងយុវជនឈ្មោះ អ៊ុក រ៉ូណា អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
មុនកើតហេតុ គាត់ប្រកបររបររត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១KE-៤៦៦៩ រត់ពេលយប់មានគ្នា២នាក់ប្អូនជីដូនមួយ ស្រាប់តែមកដល់ស្ថានីយប្រេងក៏បានឈឺពោះចូលបន្ទប់ទឹក ហើយប្អូនប្រុសជីដូនមួយចូលបន្ទប់ទឹកស្រី ពេលគាត់ចេញមកមុនប្អូនប្រុសមិនទាន់ចេញគាត់បានដើរចូលបន្ទប់ទឹកស្រីគោលបំណងយកទូរស័ព្ទម៉ាកOPPO ទៅលួចថតប្អូនប្រុសជីដូនមួយលេង តែចៃដន្យនារីម្នាក់គាត់បានចូលបន្ទប់ទឹក ក៏មានការយល់ច្រលំថា លួចថតរូបគាត់កំពុងចូលបន្ទប់ទឹក តែតាមពិតមិនមានបំណងលួចថតនារីនោះទេ គោលបំណងថតប្អូនជីដូនមួយគាត់ទេ ក្រោយមកក៏សន្តិសុខឃាត់២នាក់ប្អូនជីដូនមួយរួម និងកង់បីឥណ្ឌាសមត្ថកិច្ចនាំយកគាត់មកប៉ុស្តិ៍តែម្ដង ។
យោងតាមស្ត្រីម្នាក់ អាយុប្រមាណ២៥ឆ្នាំ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនកើតហេតុគាត់ជាបុគ្គលិកស្ថានីយចាក់សាំងវេនយប់បានចូលបន្ទប់ទឹក ស្រាប់តែចាក់សោចូលបន្ទប់ទឹកឃើញមានទូរស័ព្ទថតពីចន្លោះខាងក្រោមទ្វារបន្ទប់ទឹក ពេលក្រឡេកឃើញរត់ចេញមកក្រៅប្រាប់សន្តិសុខអោយឃាត់យុវជន២នាក់ ហើយចាប់យកទូរស័ព្ទរបស់បុរសខាងលើមកមើលអត់មានរូបថតគាត់ពេលចូលបន្ទប់ទឹកទេ តែយ៉ាងណាក៏ប្ដឹងសមត្ថកិច្ចអោយយកមកប៉ុស្តិ៍សិនទោះថត ឬមិនថតការពារទុកជាមុន ប្រសិនមានធ្លាយរូបពេលណាមួយ និងប្ដឹង តែយប់នេះចំពោះមុខសមត្ថកិច្ចមិនប្ដឹងបុរសខាងលើទេ ដោយសារអាណិតមនុស្សអត់ចេះអក្សរមិនស្គាល់បន្ទប់ទឹកប្រុស ឬក៏បន្ទប់ស្រី ៕