សិស្សគេចសាលាមួយក្រុម មិនចូលរៀន ទៅបង្ហោះ ម៉ូតូ ត្រូវបានសមត្ថកិច្ច ឃា..ត់ខ្លួនយកទៅអប់រំ នៅស្រុកសំឡូត
បាត់ដំបង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលស៊ុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះប្រមូលសិស្សគេចសាលា (មិនចូលរៀន ទៅបង្ហោះ ម៉ូតូ ) ០១លើក នៅចំណុចក្រុម ទី ០៩ ភូមិស៊ុង១ ឃុំស៊ុង និង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
សមត្ថកិច្ចបាននាំមនុស្សចំនួន០៦នាក់៖
១-ឈ្មោះ ហាំ មន្នី ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី០៨ រស់នៅភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
២-ឈ្មោះ ហ៉ិន ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០ រស់នៅភូមិដូន ត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
៣-ឈ្មោះ គឹម សុផានិត ភេទ បរុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី០៨ រស់នៅភូមិដូន ត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
៤-ឈ្មោះ ស្រេង ប្រាវីត ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី០៨ រស់នៅភូមិដូន ត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
៥-ឈ្មោះ ព្រុច ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី០៩ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
៦-ឈ្មោះ ពឿន ណាវីន ភេទប្រុស អាយុ១៣ឆ្នាំ រៀនថ្នាក់ទី០៨ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ច បានធ្វេីការនាំខ្លួនក្មេងទំនេីងខាងលេី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំឡូត
កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងទំនេីង ដែលបង្កភាពអនាធិតេយ្យ ក្នុងមូលដ្ឋានទាំង០៦នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាល មកធានាយកត្រឡប់ ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតរក្សាទុករយ:ពេល៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសំឡូត៕