ឃា..ត់ខ្លួនជនស..ង្ស័យ ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្រី០១នាក់។
+វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់, ម៉ូតូ០៣គ្រឿង, ទូរស័ព្ទ ០៤គ្រឿង, សម្ភារៈប្រើប្រាស់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕