បង្រ្កាប ករណី ហិ..ង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាប់និងកន្តៀវខ្វាងដងវែង និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល៖ បង្រ្កាប ករណី ( ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាប់និងកន្តៀវខ្វាងដងវែង និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន )។
នៅ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ហយ ចយ ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ កំពុងថ្កុល សង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ជនសង្ស័យ ( ឃាត់ខ្លួន ) ឈ្មោះ ស្រ៊ុន ស្រីម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ សំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ (ជនសង្សយ័ ធ្លាប់ជាប់ពន្ធនាគារ រយះពេល ៤ឆ្នាំ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន) ( ធ្វេីតេស្តវិជ្ជមាន នូវសារធាតុញៀន ) ឃាត់ខ្លួនបាននៅវេលាម៉ោង ០៦ និង ៤០ នាទី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤
កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ ជនសង្ស័យធ្លាប់វាយទៅលេីជនរងគ្រោះម្ដងរួចមកហើយ រហូតមកដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅថ្ងៃកេីតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ ពេលនោះជនសង្ស័យបានដេីរចូលមកយកកន្ដៀវខ្វាងដងវែង បានកាប់ទៅលេីជនរងគ្រោះតែម្ដង តែត្រូវជនរងគ្រោះលេីកដៃខាងស្តាំរង បណ្ដាលឲ្យជនរងគ្រោះត្រូវរងរបួសម្រាមដៃកណ្តាល នៅពេលធ្វេីសកម្មភាពរួចហេីយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង ។ក្រោយពេលកេីតហេតុហេីយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូនតែម្ដង ។ នៅពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន បានធ្វេីការចុះស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាជនសង្ស័យបាន រហូតដល់ម៉ោង ០៦ និង ៤០ នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចយេីងក៏បានធ្វេីការឃាត់ខ្លួនសង្ស័យបាន នៅចំណុចដីឡូត៍០១កន្លែង ស្ថិតនៅភូមិកំពង់ថ្កុល សង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ តាមចម្លេីយសារភាពរបស់ជនសង្ស័យ គឺពិតជាបានយកកន្ដៀវខ្វាងដងវែង កាប់ទៅលេីជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ជូនទៅ អ ហ ខេត្តកណ្ដាល ដើម្បីបន្តនីតិវិធីច្បាប់ ៕