អាកាសធាតុត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរីជាង ២សប្តាហ៍មកហើយ ប៉ុន្តែឆ្នាំនេះភាពត្រជាក់ហាក់បីដូចជាយឺតជាងឆ្នាំមុនៗ
មណ្ឌលគិរី៖ អាកាសធាតុត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរីជាង ២សប្តាហ៍មកហើយ ប៉ុន្តែឆ្នាំនេះភាពត្រជាក់ហាក់បីដូចជាយឺតជាងឆ្នាំមុនៗ ដោយចាប់ផ្តើមត្រជាក់ក្នុងខែធ្នូ ខណៈពេលធម្មតាគឺចាប់ផ្ដើមចុះត្រជាក់តាំងពីខែវិច្ឆិកាមកម្ល៉េះ ។
នៅក្រុងសែនមនោរម្យ សីតុណ្ហភាពបានធ្លាក់ចុះដល់១៥អង្សារនៅពេលទៀទៀបភ្លឺ ខណៈពេលថ្ងៃសីតុណ្ហភាពមាននៅចន្លោះ ១៧ ទៅ ២៥ អង្សារ រួមផ្សំជាមួយខ្យល់បក់ខ្លាំង និងមានសំណើមច្រើនផងដែរ ។
អាកាសធាតុត្រជាក់បែបនេះ ពលរដ្ឋបាបានសម្របខ្លួនដោយស្លៀកពាក់អាវរងារនៅពេលព្រឹក និងយប់ ខណៈពេលថ្ងៃត្រង់ អាកាសធាតុគឺស្ថិតក្នុងកម្រិតល្មម មិនត្រជាក់ពេកទេ ។ ពលរដ្ឋមួយចំនួនក៏បានជួបប្រទះបញ្ហាផ្ដាសាយតិចតួច មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។ប្រជាពលរដ្ឋមួយរូបបានលើកឡើងថា … ។
គេសង្កេតឃើញថា រដូវកាលនេះក៏បានទាក់ទាញទេសចរច្រើនមកទស្សនាខេត្តមណ្ឌលគិរីនៅរៀងរាល់ចុងសប្ដាហ៍ ព្រោះតែអាអាកាសធាតុត្រជាក់ រួមផ្សំជាមួយទេសភាពដ៏ស្រស់ស្អាត ពិសេសគឺវាលស្មៅពណ៌មាសលាតសន្ធឹងលើកំពូលភ្នំតែម្ដង ។
សូមបញ្ជាក់ថា ក្នុងខេត្តមណ្ឌលគិរីតំបន់ដែលត្រជាក់ខ្លាំងជាងគេរួមមាន ក្រុងសែនមនោរម្យ ស្រុកអូអូររាំង និងស្រុកពេពេជ្រាដា ដោយសារតំបន់ទាំងនេះប្រជុំដោយភ្នំតូចធំ មានកម្ពស់ពី ៧០០ ទៅជាង ១,០០០ ម៉ែត្រ បើធៀបនិងនេវ៉ូទឹកសមុទ្រ។ ចំណែកឯស្រុកកែវសីមា និងកោះញែក មានសីតុណ្ហភាពធម្មតា មិនត្រជាក់ខ្លាំងនោះទេ ។ អាកាសធាតុត្រជាក់របស់ខេត្តមណ្ឌលគិរីនាពេលនេះ ពិតជាអំណោយផលល្អណាស់សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តឆ្លងឆ្នាំថ្មី នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕