សមត្ថកិច្ច ស្រាវជ្រាវឃា..ត់ខ្លួន ជនល្មើស បាន ២នាក់ហើយ ករណីក្មេ..ងទំនើង ដេញកាប់ ជនរងគ្រោះដ៏សាហាវឃោរឃៅ

ខេត្តតាកែវ៖ រសៀលថ្ងៃទី ២៣ ធ្នូ ២០២៤ សមត្ថកិច្ចនគរបាលស្រុកបាទី និងខេត្តតាកែវ បានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុយ ឈានដល់ឃាត់ខ្លួន ជនល្មើស បាន ២នាក់ហើយ ករណីជាក្រុមក្មេងទំនើង បើកម៉ូតូដេញកាប់ជនរងគ្រោះ នៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។

សូមបញ្ជាក់ថា តាមរយះវីដេអូកាម៉ារាសុវត្ថិភាព ប្រមាណជា ៤២វិនាទី ឃើញក្រុមក្មេងទំនើងចំនួន ៤នាក់ បានដេញកាប់ វ៉ៃយ៉ាងសាហាវឃោរឃៅ ទៅលើជនរងគ្រោះចំនួននាក់ និងម្នាក់ទៀតគេចខ្លួនរួច ។ សកម្មភាពក្រុមក្មេងទំនើងចំនួន ៤នាក់ បានកាប់យកៗ គ្មានញញើតដៃ នៅវេលាម៉ោង២និង៥៥នាទីព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ មើលហើយសែនរន្ធត់ ។ ខណះនេះសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់ ក្រុមគេចខ្លួនពិតជាមិនអាចផុតពីការប្រមាញ់របស់សមត្ថកិច្ចឡើយ ៕

អត្ថបទដែលជាប់ទាក់ទង