សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកស្រវាំងមេីលមិនឃេីញច្បាស់ តាមរយៈបេសកកម្ម ប្រគល់អណ្តូងទឹកស្អាត ស្ថិតក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត មកទទួលការព្យាបាលភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួង
បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រីទទួលការពិនិត្យ និង ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូនអ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕