ករណីជនស..ង្ស័យម្នាក់បន្លំខ្លួនជាបុគ្គលិកការ៉ាស់លាងរថយន្ត ឆ្លៀតឱកាសល្អ ជនស..ង្ស័យរូបនោះធ្វើជាជួយរីយ៉ែរថយន្តនៅទីនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោទុកឱ្យគ្រាន់រីយ៉ែចូលទៅលាង បែរជា….

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅចំណុចការ៉ាស់លាងរថយន្ត យីហោ Car Spa ស្ថិតតាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីជនសង្ស័យម្នាក់បន្លំខ្លួនជាបុគ្គលិកការ៉ាស់លាងរថយន្ត ឆ្លៀតឱកាសល្អ ជនសង្ស័យរូបនោះធ្វើជាជួយរីយ៉ែរថយន្តនៅទីនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោទុកឱ្យគ្រាន់រីយ៉ែចូលទៅលាង បែរជាលួចរថយន្តរបស់គេបើកយកទៅប្លុងចោលនៅការ៉ាសមួយផ្សេងទៀត រួចខ្ចីម៉ូតូបុគ្គលិកនៅទីនោះជិះគេចខ្លួនបាត់ ។

ប្រភពព័ត៍មានជនរងគ្រោះជាម្ចាស់រថយន្ត ម៉ាក Starex ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4431 បានអោយដឹងថា កាលពីវេលាម៉ោង៦និង៥១នាទីព្រឹកថ្ងៃកើតហេតុ គាត់បានយករថយន្តមកលាងនៅការ៉ាស់លាងរថយន្ត Car Spa រួចក៏ចុះពីលើរថយន្តបានហុចសោទៅបុរសជនសង្ស័យស្មានតែបុគ្គលិក ។ តែចុងក្រោយ ពេលលាងរថយន្តយូរពេកក៏មកសួរទើបដឹងថាបុរសដែលទទួលសោររថយន្តមិនមែនជាបុគ្គលិកលាងរថយន្តទេ ទើបបង្កការភ្ញាក់ផ្អើលថាចោរលួចរថយន្តហើយរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងប្រលិត ដើម្បីស្រាវជ្រាវរករថយន្តនេះ ។
ប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក ក៏មានដំណឹងថា ជនសង្ស័យរូបនោះ បានបើករថយន្តដែលលួចពីគេនេះ ទៅប្លុងចោលនៅការ៉ាសមួយទៀតមានយីហោ ឆាយហ៊ាង រួចហើយជនសង្ស័យរូបនេះបានប្រើល្បិច ទុករថយន្ត ហើយសុំខ្ចីម៉ូតូបុគ្គលិកការ៉ាសឆាយហ៊ាង ហើយជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ។
ជនរងគ្រោះបានហុចសោរថយន្តស្មានតែបុគ្គលិកលាងរថយន្តការពិតជនសង្ស័យដែលបានមកសុំថៅកែការ៉ាស់លាងរថយន្ត ដើម្បីសុំការងារតែថៅកែមិនអោយធ្វើទើបឈរនៅមុខការ៉ាស់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងជនរងគ្រោះដែលជាម្ចាស់ម៉ូតូទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង