ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញជាអធិបតីដឹកនាំអង្គសិក្ខាសាលាស្តីពីការកសាងផែនការការងារយេនឌ័រ សម្រាប់គម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំអង្គសិក្ខាសាលាស្តីពីការកសាងផែនការការងារយេនឌ័រ (Gender) សម្រាប់ចូលរួមគាំទ្រដល់ការអនុវត្តគម្រោងរបស់ក្រសួង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងពីបណ្តាដៃគូអភិវឌ្ឍន៍ដែលកំពុងបំពេញបេសកកម្មក្នុងការជួយគាំទ្រដល់វិស័យទឹកនៅកម្ពុជា។
សូមជម្រាបថា សិក្ខាសាលានាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពចំណុះនានាក្រោមឱវាទក្រសួង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមពីបណ្តាខេត្តគោលដៅនានា និងមន្រ្តីទាំងអស់នៃអង្គភាពអនុវត្ត និងគ្រប់គ្រងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕

អត្ថបទដែលជាប់ទាក់ទង