ចាប់ឃា..ត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននាក់ ជាបន្តបន្ទាប់

អនុវត្តតាមផែនការសកម្មភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការចង្អុលណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ។ កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តសកម្មភាពចាប់ឃាត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននាក់ជាបន្តបន្ទាប់ ខណៈពួកគេតែងតែបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សុខសណ្តាប់ធ្នាប់សង្គម។ ក្នុងនោះមួយចំនួនត្រូវបាននគរបាលធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំបន្ត និងមួយចំនួនទៀតត្រូវបានចាត់ការបន្តតាមនីតិវិធី។
ដើម្បីចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមអំពាវនាវដល់អាណាព្យាបាល មេត្តាបន្តយកចិត្តទុកដាក់ និងចែករំលែកពេលវេលាអប់រំទូន្មាន ណែនាំកូនៗ ក៏ដូចជាកូនក្មួយ កុំអោយប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ដល់អនាគត និងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង