សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៦ ធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ ។
ជាមួយគ្នានោះសម្ដេចធិបតី ក៏បានថ្លែងឲ្យដឹងថា សូម្បីតែស្នាដៃស្រាវជ្រាវថ្នាក់បណ្ឌិត របស់សម្ដេចផ្ទាល់ ក៏បានចែករំលែកជាសាធារណៈឱ្យស្វែងយល់ដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំយុវជនចេញឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការកសាងជាតិ ៕

អត្ថបទដែលជាប់ទាក់ទង