អ្នកឧកញ៉ា ទៀ វិចិត្រ ៖ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកភ្ញៀវទេសចរណ៍ ជាជនបរទេសមួយរូប ជួបឧបទ្ទវហេតុរងរបួសជើង ត្រូវការបញ្ជូនទៅមន្ទីរពេទ្យ

ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកភ្ញៀវទេសចរណ៍ ជាជនបរទេសមួយរូប ជួបឧបទ្ទវហេតុរងរបួសជើង ត្រូវការបញ្ជូនទៅមន្ទីរពេទ្យ។
ជនបរទេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង