កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំង៣ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក ទាំង៥ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំង៣ និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះទៅនៅសាលប្រជុំអគារ គ សាលាខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង