ឃាត់មុខសញ្ញាក្មេ..ងទំនេីង០៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ ដាវកែច្នៃ
ខេត្តកំពង់ស្ពឺ ៖ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បានការសហការពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វើការល្បាតពួនស្ទាក់តាមផែនការប្រទាក់ក្រឡាក្នុងភូមិសាស្រ្ត ជាក់ស្ដែងរកឃេីញនិងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងចំនួន ៣ក្រុម៖
-ក្រុមទី១ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងដាវកែច្នៃ០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួននៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ ដែលមាន៖
១-ឈ្មោះ សួង សាន ភេទប្រុសអាយុ២១ឆ្នាំ
២-ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ
គោលបំណងដាក់អាវុធតាមខ្លួនដេីរមេីលគេរាំនិងការពារខ្លួនពីសត្រូវ។
-ក្រុមទី២ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ ដែលមាន៖
១-ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ
គោលបំណង ធ្លាប់មានជម្លោះជាមួយភាគីក្មេងទំនេីងដេីរយប់ដូចគ្នា ការពារខ្លួន(ត្រៀមប្រយុទ្ធ)។
-ក្រុមទី៣ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
១-ឈ្មោះ វុិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ។
យោងតាមលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងបីក្រុមនេះសុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាននិងធ្លាប់មានសកម្មភាព ប៉ុន្ដែជាក់ស្ដែង យប់នេះគឺពួកគេអាចគ្មានឱកាសគេចឆ្លងដែនទៅប្រព្រឹត្ដបទល្មេីសបាននោះទេ ដោយអនុវត្ដបទបញ្ជាដ៏មុឹងម៉ាត់ និងការចង្អុលដឹកនាំផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានត្រៀមកម្លាំងអនុវត្ដតាមផែនការ២៤ម៉ោងលេី២៤ម៉ោងដោយបង្កេីនការប្រមូលផ្ដុំព័ត៌មាន ប្រេីប្រាស់វិធានការស្រាវជ្រាវស៊េីបបញ្ជាក់ករណីនីមួយៗ ធ្វើយ៉ាងណាមិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួកនិងការគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពសង្គមក្នុងមូលដ្ឋានស្រុកបសេដ្ឋបានឡេីយ ពិសេសសហការជាមួយស្រុកជាប់ព្រំប្រទល់ ផ្លាស់ប្ដូរព័ត៌មាននិងមុខសញ្ញា។
ក្រុមក្មេងទំនើងទាំងបីក្រុមរួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីច្បាប់ ៕