គ.ស.ព.ស៖ គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសបានបង្ហោះផ្សាយថាអាច នឹងមានការដកហូតពីតំណែងមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសនេះ បានបង្ហោះផ្សាយថាអាចនឹងមានការ ដកហូតពីតំណែង មន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ។
បុគ្គលនេះជាមេក្លោងតែងបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយដើម្បីបង្កចលាចលនិងភាពវឹកវរក្នុងសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានក្លែងក្លាយ នេះទៀត៕

អត្ថបទដែលជាប់ទាក់ទង