រថយន្តដឹកប្រេង ១គ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុក និងកិនពីក្រោយក្មេ..ងស្រីម្នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលស្លា..ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ នៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវព្រៃស ស្ថិតនៅក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តដឹកប្រេង ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុក និងកិនពីក្រោយក្មេងស្រីម្នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មក រថយន្តបង្ក បានព្យាយាមបើករត់គេច ប៉ុន្តែបានចម្ងាយប្រមាណ៥០០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបាននគរបាលឃាត់បានទាំងរថយន្ត និងអ្នកបើកបរ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ។
ក្មេងស្រីរងគ្រោះឈ្មោះ ទូច សារើន ហៅឡុក អាយុ១៤ឆ្នាំ មុខរបររត់តុ នៅហាងសាច់គោអាំង ក្នុងបុរីពិភពថ្មីចំការដូង និងមានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាងជិះម៉ូតូម៉ាកហុងដា អាយខន ពណ៍សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1AR-3082 ។ ចំណែករថយន្តបង្កម៉ាក CHENG LONG ពណ៍ខ្មៅ លាយស ដឹកប្រេង ពាក់ផ្លាកលេខភ្នំពញ 3G-6238 ។
នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការនៅហាងលក់សាច់គោអាំង នៅបុរីពិភពថ្មីចំការដូង។ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តដឹកប្រេងខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ទៅដល់បុកពីក្រោយបណ្ដាលឲ្យដួល រួចកិនស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
សាក្សីដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីដឹងថា បុកនិងកិនក្មេងស្រីរងគ្រោះបណ្ដាលឲ្យស្លា.ប់បែបនេះ អ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែបានចម្ងាយប្រមាណ៥០០ម៉ែត្រ ក៏ត្រូវបាននគរបាលប៉ុស្តិ៍ព្រៃស ដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។ ដោយឡែកសាកស.ព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង