អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ៖ អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ។
នាយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ដឹកនាំដោយលោកវរៈសេនីយ៍ទោ រស់ បាលីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចុះធ្វើល្បាត ត្រួតពិនិត្យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់គ្រប់សកម្មភាពបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ៕