ករណីវាយស..ម្លាប់ស្ត្រីគ ម្នាក់ទម្លាក់ទឹកនៅស្រុកស្វាយទាប សមត្ថកិច្ចឃា..ត់ខ្លួនជនស..ង្ស័យ ជាសង្សារជនរងគ្រោះ

ស្វាយរៀង៖ ករណីស្ត្រីគ ម្នាក់ដែលត្រូវបានជនសង្ស័យវាយសម្លាប់ទម្លាក់ទឹកប្រឡាយ នៅស្រុកស្វាយទាប សមត្ថកិច្ចខេត្តស្វាយរៀង បានស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ មុខរបរជាមន្រ្តីឥណទាន ដែលជាសង្សារជនរងគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សដេកស្លាប់ក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិព្រៃទទឹង ស្រុកស្វាយទាប ភ្លាមនោះលោកអធិការស្រុកបានបញ្ជាដល់កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍ និងក្រុមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ចុះពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ និងស្រាវជ្រាវ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់មានឈ្មោះ ប្រាក់ សារ៉េត ហៅភុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន និងបានយក ចិញ្ជៀន១វង់, កង់ដៃមួយឈុត, ខ្សែក និងទូរស័ព្ទ១គ្រឿង ពីជនរងគ្រោះ។
ក្រោយសួរនាំរួចរាល់ លោកអធិការស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា ដេីម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង