បង្គ្រាបបានក្មេ..ងទំនើង ស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ
កំពង់ធំ៖ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។
ជាក់ស្ដែងក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន ៥នាក់ និងស្រុកតាំងគោកចំនួន ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី។
ករណីទី១ មន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅវេលាម៉ោង ១០:៣០នាទីយប់ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយ ដំបង ពូថៅ និងដាវ បាននាំគ្នាជិះម៉ូតូជ្រែ និងវាយបំផ្លាញ កាប់ ម៉ូតូ ក្មេងប្រុសម្នាក់បណ្ដាលឲ្យខួចខាតយ៉ាងដំណំ។
ករណីទី២ នៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃដដែល ក្រុមក្មេងទំនើងចំនួន ៥នាក់ នៅក្នុងស្រុកសន្ទុក ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមនេះបានប្រើដាវ ជិះម៉ូតូនាំគ្នាបំរុងចូលកាប់ ក្មេងប្រុសម្នាក់ដល់ក្នុងផ្ទះ។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្មេងទំនើងទាំងពីរក្រុមនេះ ត្រូវបានបញ្ជូនដល់ស្នងការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការអនុវត្តច្បាប់។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានបញ្ជាក់ច្បាស់យ៉ាងម៉ឹងម៉ាត់ថា ករណីក្មេងទំនើងនៅតាមមូលដ្ឋាន ត្រូវតែបង្ក្រាប់ដោយគ្មានការយោគយល់ និងលើកលែងទៀតឡើយ។ ម្យ៉ាងទៀតលោកស្នើអធិការ ក្រុង ស្រុក ទាំងអត់ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
ជាមួយនឹងការប្រកាសចាត់វិធានការយ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានសំដែងការពេញចិត្ត និងគាំទ្រពេញទំហឹង៕