បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ធំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ប៊ុន ចំរើន អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ធំ និងក្រុមការងារ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត ចំនួន ២៩ រូប សិក្សានៅខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលលោកទាំងពីរ បានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ៕
#អមត #AMT #កំពង់ធំ