លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនចៅសង្កាត់ជើងទឹក
ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក គង់ សារិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិជើងទឹក “ក” ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនចៅសង្កាត់ជើងទឹក ក្រុងព្រៃវែង។
អំណោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ បានប្រាគល់ជូនថ្នាក់ដឹកនាំសង្កាត់ជើងទឹក នាឱកាសនោះ រួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១គ្រឿង អាយកូម ចំនួន ១២គ្រឿង និងថវិកា ចំនួន ៤០ម៉ឺនរៀលផងដែរ៕