ឯកឧត្តម ឃ្លាំង ហួត និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌជ្រោយចង្វារ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធមួយចំនួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នាថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឃ្លាំង ហួត និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌជ្រោយចង្វារ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធមួយចំនួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដេីម្បីត្រៀមទទួលស្វាគមន៍ ព្រឹត្តិការបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕