សិស្សសាលារៀនឯកជនយីហោ”ញ៉ូវហ្គេតវ៉េ អន្តរជាតិ(New Gateway InternationaI School) ” វាយគ្នា ហេីយបង្ហោះតាមបណ្តាញសង្គម នគរបាលខណ្ឌ៧មករា ចុះទៅសួរនាំ និងដោះស្រាយតាមច្បាប់ហើយ!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីសិស្សវាយគ្នានៅក្នុងសាលារៀនឯកជន យីហោ”ញ៉ូវហ្គេតវ៉េ អន្តរជាតិ(New Gateway InternationaI School) ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានបង្ហោះតាមបណ្តាញសង្គម បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះទៅសួរនាំ និងដោះស្រាយតាមច្បាប់ហេីយ។
យោងតាមប្រភពព័ត៌មានពីហ្វេសប៊ុកផ្លូវការរបស់អាណាព្យាបាលជនរងគ្រោះ បានរៀបរាប់ថា ចង់ខ្លាច ម៉ង ហ្អា ពួកអាក្មេងពាល អានិតតែម៉ែឳ ណាស់ ខំរកលុយអោយកូនទៅរៀន ១០ នាក់ព្រួតគ្នា មកនាំគ្នា វ៉ៃ កូន អញ ម្នាក់. អញ មិនអោយ ហែងរួចខ្លួនទេ. វ៉ៃ ៣ដង ទើប ដឹង គេ វ៉ៃ កូន. គ្រាន់តែ ម្សិលមិញ វ៉ៃ ១ថ្ងៃ ២ ដង. អត់ហ៊ាន អោយកូន រៀន សាលារដ្ឋ ទេ ខ្លាច! សាលា ១ឆ្នាំ ១ ឆ្នាំ បីបួន ពាន់ហើយ នៅ មាន រឿង ចឹងៗ បានទៀត ។
មើលកាមេរ៉ា សុវត្ថិភាព បាន ដឹង អានិតកូន ខ្លោចចិត្ត. កូនអែង ម្នាក អែង មកវ៉ៃ. ទាំង ដែលកូនខ្ញុំ អត់ ដែល ឈ្លោះ អត់ ដែល ស្គាល់ពួក នឹង សូម្បី តែ ឈ្មោះ. គ្រាន់ តែដឹង ថាពួកនឹង ក្រុម បងធំ ក្នុងនឹង មាន គ្នា ច្រើន ជាង នឹងទៀតអានិតតែ។
ជាក់ស្ដែងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះចុះទៅសួរនាំដល់ក្នុងសាលារៀន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ពាក់ព័ន្ធករណីសិស្សៗ ដែលកើតជម្លោះវាយគ្នានៅក្នុងសាលា ដែលត្រូវបានម្តាយសិស្សរងគ្រោះបង្ហោះតាមបណ្តាញសង្គម៕