បញ្ជូនជនស..ង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿង..ញៀន
(បន្ទាយមានជ័យ): នៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ២-ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ឃាត់ខ្លួននៅចំណុចក្រោយសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌ទឹកមាស) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿនញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕