សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ៖ យុវជនខ្មែរសម័យនេះមានសំណាង និងកំពង់ហ៊ោកញ្ជៀវ ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យុវជនខ្មែរសម័យនេះមានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះ ត្រូវស្លាប់ និងភ័យខ្លាចដោយសារសង្គ្រាម និងគ្រាប់ប្លោង។
សម្ដេចធិបតី បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាលើកដំបូងដែលកម្ពុជាបានជួបជុំគ្នាដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» តាមរយៈការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព»។

សម្ដេចធិបតី បានបន្តថា ជោគជ័យរបស់កម្ពុជា ដែលបានធ្វើនាពេលកន្លងមកតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមជាមួយនឹងកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត គឺអាចធ្វើទៅបានដោយសារតែកម្ពុជាមានសុខសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គមជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាកថា យុវជនកម្ពុជា មានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម និងដោយសារគ្រាប់ប្លោង។
ជាមួយគ្នានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់យុវជនយើង សូមរួមគ្នាថែរក្សាសន្ដិភាព របស់កម្ពុជា ដើម្បីរក្សាសំណាង គឺសន្ដិភាពនេះ ដល់កូនចៅខ្មែរយើងជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង