បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅភូមិសាស្ត្រស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិ យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុុងការិយាល័យ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បន្តសហការជាមួយកម្លាំងយោធភូមិ ភាគទី៥
បង្រ្កាបបទល្មេីសនេសាទនៅភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបងទទួលបានលទ្ធផលដូចខាងក្រោម៖
១-នៅចំនុចបឹងរហាល៖
-សាច់ម៉ងប្រវែង ២១០០ម៉ែត្រ
-ឡុកចំនួន ០៣គ្រឿង
-បង្គោលចំនួន ១៩០០ដើម
-លែងកូនត្រីចម្រុះ ៩០០គីឡូក្រាម
២-នៅចំនុចព្រែកតាបរ(អូរខ្សី)៖
-ឡុកចំនួន ០៧គ្រឿង
-បង្គោលចំនួន ១៩៥០ដើម
-លែងកូនត្រីចម្រុះ១៨០០គី ឡូក្រាម
៣-នៅចំនុចបឹងតាហឺ៖
-សាច់ម៉ងប្រវែង ១២០០ម៉ែត្រ
-ឡុកចំនួន០៣គ្រឿង
-បង្គោលចំនួន ៩០០ដើម
-លែងកូនត្រីចម្រុះ ១៣០០ គីឡូក្រាម
៤-នៅចំនុចខាងក្រោយភូមិថ្វាង
-សាច់ម៉ងប្រវែង ៧០០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-បង្គោលចំនួន ៣០០ដើម
-លែងកូនត្រីចម្រុះ ១០០គីឡូ ក្រាម។
សរុបរួម៖ សាច់ម៉ងប្រវែង៤០០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង បង្គោលចំនួន៥០៥០ដើម និងលែងកូនត្រី៤១០០គីឡូក្រាម។
ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោល នៅនឹងកន្លែង)រីឯអ្នកប្រព្រឹត្តិសមត្ថកិច្ចធ្វេីការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង