ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (peninsula bay investment co.,ltd.) មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីបច្ចេក ទេស និងលោកអភិបាលក្រុងព្រះសីហនុ ថ្ងៃព្រហស្បត្តិ៍ទី០២ ខែមករា ឆ្នាំ២០២៥ ។
លោក LAI XIAO BO Project Manager ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (Peninsula Bay Investment CO.,LTD.) បានឪ្យដឹងថា គម្រោងនេះចំណាយថវិកា ៥៧៤លានដុល្អាអាមេរិក ស្ថិតនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់លានដុល្លាអាមេរិក ហើយនៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា២តំបន់ គឺតំបន់ Aនិងតំបន់ B តំបន់Bមានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥ តំបន់ A មានដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនេីប និងសួនកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារនៅឆ្នាំ២០២៨ ចំពោះហាងលក់ដូរតាមបណ្តោយឆ្នេរខាងក្រោមមានលក់ទំនិញជាច្រើន ហើយក្រុមហ៊ុនបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកនូវផលិតផលប្រេនៗពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្តលំដាប់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយឡែកហាងនៅមាត់សមុទ្រគ្រោងនឹងបើកនៅខែកុម្ភះខាងមុខ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅលើផ្ទៃដី ១៥.៨ហិកតា ដែលមានអគាររហូតដល់ ៩០ម៉ឺនការ៉េ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណជា ៥ ០០០នាក់ ។
លោក LAI XIAO BO បានបន្តថា ហើយថ្ងៃនេះ ឯកឧត្តម អភិបាលខេត្តបានអញ្ជើញចុះមកពិនិត្យវឌ្ឍន៍ភាពគម្រោងសាងសង់របស់ក្រុមហ៊ុន និងជំរុញឪ្យក្រុមហ៊ុនពន្លើនដំណើរការសាងសង់ ក្នុងនោះក៏បានពិនិត្យការងារបច្ចេកទេសផ្សែងទៀតពាក់ព័ន្ធនឹងអាងប្រព្រឹត្តកម្ម បរិស្ថាន អនាម័យជាដើម ព្រមទាំងចូលរួមដោះ ស្រាយចំណុចពាក់ព័ន្ធមួយចំនួនក្នុងការដ្ឋាន ហើយចំពោះការងារសាង់សង់នាពេលនេះ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើបរិស្ថានជាចំបង ។
ក្នុងឪកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (peninsula bay investment co.,ltd.) នៅក្នុងក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានថ្លែងអំណគុណក្រុមហ៊ន ដែលបានបោះទុនវិនិ យោគនៅខេត្តតំបន់ឆ្នេរ នៃព្រះរាជានាចក្រកម្ពុជា ដើម្បីជួយបង្កើនការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឪ្យក្រុមហ៊ុនពន្លើនការងារសាងសង់ ទន្ទឹមនឹងការសាងសង់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឪ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុម ហ៊ុនអនុត្តតាមលក្ខណស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាននៅជំវិញ ហើយរដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងរង់ចាំជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមឪ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់របស់ក្រុមហ៊ុនមានភាពរលូនតាមការគ្រោងទុក៕