កម្ទេចចោលរបាំងសាច់អួននិងរបាំងស្បៃមុង ក្នុងស្រុកជលគីរី
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលស្រុកជលគីរីចុះបង្ក្រាបរុះរើរកម្ទេចចោលបាំងសាច់អួននិងរបាំងស្បៃមុង ជាច្រើនករណី។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្នុងនោះលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្នែករដ្ឋបាលជលផលកំពង់សាទ សង្កាត់រដ្ឋបាលជលផល ជលគីរី សហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភូមិថ្មី ប្រើប្រាសកម្លាំង១២នាក់បាឡាស្មាច់និងឈើ៣គ្រឿង បានប្រទះឃើញការធ្វើនេសាទដោយឧបករណ៍ របាំងលូសាច់អួននិងរបាំងលូស្បៃមុង នៅចំណុច កោះបរាជនិងចំណុច ព្រែកក្បាលកន្លង់ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនោះសមត្ថកិច្ច បានឯកភាពគ្នាធ្វើការរុះរើបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែងបាន២ករណី រួមមាន៖
១/ កម្ទេចចោលរបាំងសាច់អួន ១កន្លែង ប្រវែង១៥០ម៉ែត្រ លូសាច់អួនចំនួន ៤គ្រឿង បង្គោលចំនួន១០០ដើម និងបានចាក់ត្រីចម្រុះជាច្រើនចូលក្នុង ។
២/ កម្ទេចចោលរបាំស្បៃមុង៨កន្លែង ប្រវែង៣៥០ម៉ែត្រ លូស្បៃមុងចំនួន៨គ្រឿង បង្គោលចំនួន ២០០ដើម និងបានធ្វើការចាក់លែត្រីចំរុះទាំងពីរកន្លែងខាងលើចូលក្នុងទន្លេវិញផងដែរ៕