ឃា..ត់ខ្លួនជនស..ង្ស័យបួននាក់ ដែលជាមុខសញ្ញាគ្រឿង..ញៀន

នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋានជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ បានចុះបង្ក្រាប ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ០១ទីតាំង : នៅចំណុច ក្នុងរោងចិញ្ចឹមជ្រូក ស្ថិតនៅក្នុងភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឃាត់ខ្លួនបានមុខសញ្ញា០៤នាក់៖ ១-ឈ្មោះ ឃិន សូនី ហៅចក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ(រក្សាទុក ជួញដូរ និងប្រើប្រាស់) ២.ឈ្មោះ ឃុន ម៉េងហ៉ី ហៅហ៉ីន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ប្រើប្រាស់) ៣.ឈ្មោះ ស៊ន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ(ប្រើប្រាស់) ៤.ឈ្មោះ ស៊ា ស្រីល័ក ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិ ទួលសាំង ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ(ប្រើប្រាស់) ។ ដោយដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១៥កញ្ចប់ ទូរស័ព្ទ០៣គ្រឿង សម្ភារៈសម្រាប់ជក់គ្រឿងញៀនចំនួនមួយ ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ1AB-7321 ។
បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង