មនុស្ស២នាក់ បានស្លា..ប់និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុករថយន្ត
កំពង់ស្ពឺ:យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករថយន្តពីក្រោយនៅលើផ្លូវល្បឿនលឿន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចK39+200 ស្ថិតក្នុងភូមិត្រាចឃុំការហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីយប់ទាបភ្លឺឈនចូលថ្ងៃទី៣ខែមករាឆ្នាំ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាក់លុចស៊ីសRX300 ពណ៌សពាក់ផ្លាក់លេខបាត់ដំបង2B-3816 អ្នកបើកបរឈ្មោះលី ហ៊ូវ ភេទប្រុសអាយុ៤០ឆ្នាំ (ស្លាប់)រស់នៅភូមិពោធិ៍ខ្វិតឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ។
ដឹកនាក់រួមដំណើចំនួនពីរនាក់១,ឈ្មោះYIN CHAOYANG ភេទប្រុសជនជាតិចិន(ស្លាប់) ២,ឈ្មោះDING YUMEI ភេទស្រីជាជនជាតិចិន រងរបួសធ្ងន់កំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បើបរទិសដៅពីលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើបុករថយន្តធុនធំពីក្រោយម៉ាកហ៊ីយិនដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ3D-7588 ពេញទំហឹងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយហេតុការណ៍ចុះរត់គេចខ្លួន។
សមត្ថកិច្ចបានបន្តទៀតក្រោយពីរថយន្តបុកគ្នាហើយបណ្តាយឲ្យជនរងគ្រោះពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកម្លាំងជំនាញហៅរថយន្តសាមុយដឹកអ្នករងរបួសទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក សពជនរងគ្រោះបានតម្កល់នៅមន្ទីរពេទ្យបង្អែករងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងរថយន្តទាំងពីគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ៕