ជនប្រព្រឹត្តបទល្មេីសនេសាទត្រីដោយខុសច្បាប់ចំនួន ៥នាក់ ចាប់ឃា..ត់ខ្លួន នៅចំណុចភូមិ ព្រែកក្រ ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិសាត់
ជនប្រព្រឹត្តបទល្មេីសនេសាទត្រីដោយខុសច្បាប់ចំនួន ៥នាក់ ភាគច្រើនជនជាតិយួន ត្រូវបានក្រុមការងារបង្ក្រាបបទល្មេីសធនធានធម្មជាតិបឹងទន្លេសាប របស់យោធភូមិភាគទី៥ ចាប់ឃាត់ខ្លួនបាននៅចំណុចភូមិ ព្រែកក្រ ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិសាត់ នៅថ្ងៃទី ២ មករា ឆ្នាំ ២០២៥ រួចប្រគល់អោយទៅមន្ត្រីជលផល ចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្វីដែលហួសចិត្តនោះ គឺពេលក្រុមការងារបង្ក្រាប ស្រាប់តែលេចមុខលោក ឆេង លីហ៊ាង មន្ត្រីជលផលជាប់កិច្ចសន្យា ចេញមុខមកកាងជនល្មេីសទាំងនោះទៅវិញ ។ ទង្វើរបស់ឈ្មោះ ឆេង លីហ៊ាង នេះហេីយដែលធ្វេីអោយប្រជាពលរដ្ឋរិះគន់ដល់មន្ត្រីជលផលថាកន្ទេលធំបន្លំដេក។ ឥឡូវនេះជនល្មើសទាំងអស់បានប្រគល់ដល់ដៃមន្រ្តីជំនាញជលផលខេត្តពោធិ៍សាត់រួចហើយ តេីពួកគេរួចខ្លួនពីសំណាញ់ច្បាប់ឬយ៉ាងណា ?
សូមចូលរួមការពារធនធានធម្មជាតិរបស់ជាតិយេីងដេីម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ៕