ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង ១៧រូប ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ៕